សាវតាកោះស្លាកែតស្ទូឌីយោ
ដំណើររឿងរបស់កោះស្លាកែតស្ទូឌីយោចាប់ផ្តើមពីការដំណាលតគ្នាពីឈ្មោះ "កោះស្លាកែត" ដែលប្រជាជនរស់នៅក្នុងតំបន់នេះតែងតែពោលដំណាលបន្តគ្នាថា "កោះស្លាកែត" ជាទីតាំងស្ងប់សុខ។ ដោយបានចងចាំជាប់ក្នុងចិត្តពីការពោលដំណាលគ្នានេះ ហើយស្របជាមួយនិងការស្រលាញ់ និងគោរពនូវវប្បធម៌ ប្រពៃណី និងអរិយធម៌ខ្មែរដែលមានភាពរុងរឿងតាំងពីសម័យអង្គរមកនោះ ក្នុងឆ្នាំ២០២០ ស្ថាបនិករបស់កោះស្លាកែតស្ទូឌីយោ ក៏បានប្រែក្លាយទីតាំងមួយ ដែលធ្លាប់ជាទីតាំងពុំទាន់មានការអភិវឌ្ឍន៍ទៅជាស្ទូឌីយោបែបវប្បធម៌ និងធម្មជាតិដែលសង់លើផ្ទៃដីចំនួន១០ហិកតា។