កោះស្លាកែតស្ទូឌីយោសូមស្វាគមន៍

កោះស្លាកែតស្ទូឌីយោ ស្ថិតក្នុងចំណោមស្ទូឌីយោផលិតភាពយន្តនិងចម្រៀងពហុបំណងធំបំផុតនៃព្រះរាជាណាចក្រកម្ពុជា លាតសន្ធឹងលើ ផ្ទៃដី ទំហំ១៣ហិកតា ដែលបណ្តុំទៅដោយកន្លែងកម្សាន្តបែបធម្មជាតិ ស្ថាបត្យកម្មខ្មែរ និងបរទេស ហាងកាហ្វេប្រេនរបស់អាស៊ី ភោជនីយដ្ឋានបែបខ្មែរនិងបរទេស ដែលស័ក្តិសមបំផុតសំរាប់ការស្នាក់នៅ ជួបជុំជាលក្ខណៈគ្រួសារនិងឯកជន ក៏ដូចជាការកម្សាន្តដ៏សំបូរបែប។ 

ការថតរូប Pre-wedding និងការថតវីដេអូផ្សេងៗ

តំបន់ដ៏ស្រស់បំព្រងរបស់កោះស្លាកែតគឺជាជំរើសដ៏ល្អសម្រាប់ការថតរូបនិងវីដេអូ Pre-wedding។
អ្នកអាចថតជាមួយអ្នកថតរូបផ្ទាល់ខ្លួនរបស់អ្នកឬជួលអ្នកថតរូបអាជីពរបស់ Koh Slaket Music Studio ក៏បាន។

ទីកន្លែងស្នាក់នៅប្រកបដោយផាសុកភាព

កោះស្លាកែតស្ទូឌីយោមានបម្រើជូនលោកអ្នកនូវបដិសណ្ឋារកិច្ចដ៏សម្បូរបែបតាមបែបខ្មែរនិងបរទេសក្នុងភូមិគ្រិះបែបខ្មែរ វីឡានិងផ្ទះបែបខ្មែរនិងបរទេស នៅដែលរចនាដោយស្ថាបត្យករ ចំណានខ្មែរនិងបរទេសឲ្យសមស្របទៅនឹងបរិស្ថានធម្មជាតិរបស់កោះស្លាកែតស្ទូឌីយោ។

ហាងកាហ្វេ The Shore

លោកអ្នកនឹងរីករាយជាមួយអាហារឆ្ងាញ់ៗនៅហាងកាហ្វេ The Shore ខណៈពេលដែលអ្នកសម្រាកលំហែកាយនៅកោះស្លាកែត។ជាមួយនឹងមុខម្ហូបខ្មែរនិងម្ហូបបស្ចិមប្រទេសយ៉ាងច្រើនវាពិតជាសាកសម្យនិងពិសេសសម្រាប់អ្នករាល់គ្នា។

ហាងកាហ្វេប្រេន The Shore ជាហាងកាហ្វេទំនើប និងជាហាងកាហ្វេប្រេនថ្មីរបស់អាស៊ីដែលបានរចនា និងរៀបចំឡើងជាកន្លែងដ៏ស័ក្តិសមជួបជុំជាមួយក្រុមគ្រួសារនិងមិត្តភក្តិ។
 

សកម្មភាពកម្សាន្ត