ភោជនីយដ្ឋានកំពីងពួយលើ

ភោជនីយដ្ឋានកំពីងពួយលើ ជាភោជនីយដ្ឋានបែបកញ្ចុះវែង ដែលមានទីតាំងតាមបណ្តោយស្រះឈូក។ភោជនីយដ្ឋានកំពីងពួយលើ​​ ជាទីតាំងសម្រាប់ការទទួលទានអាហារបែបខ្មែរ​ និងគយគន់មើលទេសភាពស្រះឈូក ហើយស្រូបយកនូវខ្យល់បរិសុទ្ធបែបធម្មជាតិ។  

ចំណុចពិសេសរបស់ភោជនីយដ្ឋានកំពីងពួយលើ៖

  • ទេសភាពភាពស្រស់ស្អាតបែបធម្មជាតិ៖ លោកអ្នកអាចគយគន់មើលទេសភាពត្រជាក់ភ្នែកបែបធម្មជាតិ ដែលអមដោយស្រះទឹក និងរុក្ខជាតិបៃតង។ 
  • ខ្យល់ឱកាសបរិសុទ្ធ៖ ជំនោរត្រជាក់ពីស្រះឈូក នឹងធ្វើឲ្យលោកអ្នកទទួលបាននូវភាពស្រស់ស្រាយក្នុងពេលទទួលទានអាហារ និងសម្រាកលំហែរ។
  • ការទទួលទានអាហារបែបខ្មែរ៖ លោកអ្នកនឹងទទួលបាននូវបទពិសោធន៍ទទួលទានអាហារបែបខ្មែរ លើកញ្ចុះក្បែរមាត់ទឹករបស់ភោជនីយដ្ឋានកំពីងពួយលើ។ 

Related facilities