សាវតាកោះស្លាកែតស្ទូឌីយោ

ដំណើររឿងរបស់កោះស្លាកែតស្ទូឌីយោ​ចាប់ផ្តើមពីការដំណាលតគ្នាពីឈ្មោះ  "កោះស្លាកែត" ដែលប្រជាជនរស់នៅក្នុងតំបន់នេះតែងតែពោលដំណាលបន្តគ្នាថា "កោះស្លាកែត" ជាទីតាំងស្ងប់សុខ។ ​ដោយបានចងចាំជាប់ក្នុងចិត្តពីការពោលដំណាលគ្នានេះ ហើយស្របជាមួយនិងការស្រលាញ់ និងគោរពនូវវប្បធម៌ ប្រពៃណី និងអរិយធម៌ខ្មែរដែលមានភាពរុងរឿងតាំងពីសម័យអង្គរមកនោះ ក្នុងឆ្នាំ២០២០ ស្ថាបនិករបស់កោះស្លាកែតស្ទូឌីយោ ក៏បានប្រែក្លាយទីតាំងមួយ ដែលធ្លាប់ជាទីតាំងពុំទាន់មានការអភិវឌ្ឍន៍ទៅជាស្ទូឌីយោបែបវប្បធម៌ និងធម្មជាតិដែលសង់លើផ្ទៃដីចំនួន១០ហិកតា។

ការថតរូប Pre-wedding និងការថតវីដេអូផ្សេងៗ

ទីតាំងបែបវប្បធម៌ និងធម្មជាតិដ៏ស្រស់បំព្រង ធំទូលាយ និងមានល​ក្ខណៈសំបូរបែប របស់កោះស្លាកែតស្ទូឌីយោ គឺជាជំរើសដ៏ល្អសម្រាប់ការថតរូបនិងវីដេអូ Pre-wedding ថតកុន ថតវីដេអូចម្រៀង និងការថតរូបសម្រាប់ការប្រើប្រាស់ជាលក្ខណៈពាណិជ្ជកម្មនានា។

ទីកន្លែងស្នាក់នៅប្រកបដោយផាសុកភាព

កោះស្លាកែតស្ទូឌីយោមានបម្រើជូនលោកអ្នកនូវបដិសណ្ឋារកិច្ចដ៏សម្បូរបែបតាមបែបខ្មែរនិងបរទេសក្នុងភូមិគ្រិះបែបខ្មែរ វីឡានិងផ្ទះបែបខ្មែរនិងបរទេស នៅដែលរចនាដោយស្ថាបត្យករ ចំណានខ្មែរនិងបរទេសឲ្យសមស្របទៅនឹងបរិស្ថានធម្មជាតិរបស់កោះស្លាកែតស្ទូឌីយោ។

ភោជនីយដ្ឋានប្រណិត

លោកអ្នកអាចភ្លក់នូវរសជាតិឆ្ងាញ់ពិសារនៃម្ហូបខ្មែរ និងម្ហូបបរទេស​នៅភោជនីយដ្ឋានប្រណិតជាច្រើនបែបរបស់កោះស្លាកែតស្ទូឌីយោ ដែលមានដូចជា៖ ហាងកាហ្វេប្រេន ភោជនីយដ្ឋានប្រណិត កញ្ចុះបណ្តែតទឹក និងទីតាំងប្រណិតៗជាច្រើនផ្សេងទៀត ដែលទីតាំងនីមួយៗសុទ្ធតែផ្តល់ជូននូវបរិយាកាសស្រស់ស្រាយ និងសប្បាយរីករាយជូនលោកអ្នក និងក្រុមគ្រួសារ។

សកម្មភាពកម្សាន្ត