ភោជនីយដ្ឋានស្រះឈូក
ភោជនីយដ្ឋានស្រះឈូក ជាភោជនីយដ្ឋានប្រណិត ដែលត្រូវបានរចនា និងរៀបចំឡើងដោយយកចិត្តទុកដាក់ខ្ពស់លើការការផ្តល់ជូនអតិថិជននូវបទពិសោធន៍ដែលមិនអាចបំភ្លេចបានក្នុងពេលទទួលទានអាហារ។ ស្របពេលលោកអ្នកកំពុងទទួលទានអាហារ លោកអ្នកក៏អាចគយគន់មើលនូវទេសភាពធម្មជាតិជុំវិញស្រះឈូករបស់កោះស្លាកែតស្ទូឌីយោដែលកំពុងបង្អួតសម្រស់ដាក់ភ្ញៀវទេសចរណ៍។ ភោជនីយដ្ឋានស្រះឈូក មានបម្រើជូននូវម្ហូបខ្មែរ និងម្ហួបអាស៊ី។ ភោជនីយដ្ឋានស្រះឈូក ជាទីតាំងសមស្របបំផុតសម្រាប់ការពិសារអាហារ និងការជួបជុំបែបឯកជននានា។
ចំណុចពិសេសរបស់ភោជនីយដ្ឋានស្រះឈូក៖
- ទេសភាពស្រស់បំព្រង៖ លោកអ្នកអាចគយគន់នូវទេសភាពធម្មជាតិស្រស់បំព្រងរបស់ស្រះឈូកស្របពេលលោកអ្នកកំពុងទទួលទានអាហារ។
- ការទទួលទានអាហារបែបឯកជន៖ អាហារដ្ឋានស្រះឈូកជាអាហារប្រណិតដែលផ្តោតលើបទពិសោធន៍នៃការទទួលទានអាហារបែប VIP និងឯកជន។
- មុខម្ហូបបែបអាស៊ី៖ លោកអ្នកអាចជ្រើសរើសទទួលទាននូវមុខម្ហូបច្រើនជម្រើស ដែលមានទាំងម្ហូបខ្មែរ និងប្រភេទមុខម្ហូបមកពីប្រទេសនានាក្នុងតំបន់អាស៊ី។