ការកម្សាន្តបែបកីឡា
ភ្ញៀវទេសចរណ៍គ្រប់វ័យនឹងទទួលបាននូវភាពសប្បាយរីករាយជាមួយសកម្មភាពកម្សាន្តជាច្រើនបែបដែលមានផ្តល់ជូននៅកោះស្លាកែតស្ទុឌីយោ។ លោកអ្នកអាចកក់ទុកមុននូវការជិះម៉ូតូកង់បួនកម្សាន្តជុំវិញភូមិ ឬអាចចូលរួមក្នុងសកម្មភាពរៀនធ្វើម្ហូបខ្មែរ។ បើសិនជាលោកអ្នកចង់កម្សាន្តផង និងស្រូបយកនូវខ្យល់បរិសុទ្ធផង លោកអ្នកអាចពិចារណាជិះទាទឹកមើលទេសភាពជុំវិញស្រះឈូក។ សម្រាប់ភ្ញៀវទេសចរណ៍យុវវ័យ លោកអ្នកអាចលេងកីឡាបែបកម្សន្តដូចជា៖ ការបាញ់ព្រួញ បុកប៊ីយ៉ា ឬចូលកម្សាន្តក្នុងទីតាំងកម្សាន្តដែលមានសកម្មភាពកម្សាន្តជាច្រើនបែប និងច្រើនជម្រើស។