ផ្ទះខ្មែរ ជាប្រភេទផ្ទះដែលត្រូវបានរចនាឡើងដោយជាងចំណាននិងមានបទពិសោធន៍ខ្ពស់។ ផ្នែកខាងក្នុងនៃផ្ទះនេះត្រូវបានតុបតែងឡើងដោយផ្អែកលើការបូកបញ្ចូលគ្នារវាងគំនិតច្នៃប្រឌិតបែបទំនើបនិងគំនិតនៃការតុបតែងជារចនាបថខ្មែរដ៏ល្អឥតខ្ចោះពីសម័យដើម។ ការបញ្ចូលគ្នានូវគំនិតច្នៃប្រឌិត បែបបុរាណនិងបែបសម័យបានបង្កើតបានជាផ្ទះខ្មែរបែបទំនើប។
ផ្នែកខាងក្នុងនៃផ្ទះនេះត្រូវបានតុបតែងឡើងដោយតាមបែបថៃសម័យទំនើប សមស្របសម្រាប់ការរស់នៅបែបថៃ ដែលសម្របខ្លួនទៅនឹងការរស់នៅក្នុងបរិស្ថានិងអាកាសធាតុនៃតំបន់ត្រូពិច។
ផ្ទះឈីកបានរចនាដោយប្រើប្រាស់គំនិតរចនាបែប minimalist នៃស្ថាបត្យកម្មរបស់វិមានតូចៗនៅ Marrakech ប្រទេសម៉ូរ៉ុកកូរួមបញ្ចូលជាមួយពណ៌ដ៏ល្អប្រណិតមើលទៅមិនស៊ាំភ្នែក អមដោយ mosaics និងការបាញ់ថ្នាំឡាស៊ែរតុបតែងជញ្ជាំងផងដែរ។
ផ្ទះជប៉ុន ត្រូវបានរចនាតាមបែបប្រពៃណី Ryokans របស់ជប៉ុនដែលមានគ្រឿងសង្ហារឹមឈើល្អប្រណិតជាមួយវត្ថុធាតុដើមពីធម្មជាតិស័ក្តសមសម្រាប់លោកអ្នកដែលចង់ស្នាក់នៅដើម្បីទទួលយកបទពិសោធន៍តាមបែបប្រពៃណីជប៉ុន។
ជាមួយនឹងគំនិតនៃរចនាបថបែបសម័យទំនើប ការរចនាផ្ទះនេះមានការរួមផ្សំជាមួយការលម្អច្រើនយ៉ាងដូចជាការលម្អផ្កា វត្ថុធាតុសរីរាង្គនិងគ្រឿងលម្អបែបប្រពៃណីជាច្រើន ដើម្បីធ្វើអោយវីឡានេះរឹតតែមានភាពទាក់ទាញនិងផាសុខភាព។